Activities/Event

កម្មវិធីបុណ្យព្រះកុមារយេស៊ូប្រសូត២០២៣

        កាលពីថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សាលាបច្ចេកទេស ដុនបូស្កូ ភ្នំពេញ បានប្រារព្ធពិធីបូជា និងកម្មវិធីសម្តែងអបអរសាទរបុណ្យព្រះកុមារយេស៊ូប្រសូត ក្រោមអធិបតីភាព លោកឪពុក សេហ្វីរីណូ ឡេដឹស្មា អធិការនៃសាលាបច្ចេកទេសដុនបូស្កូ ភ្នំពេញ លោកឪពុក អរុណ ម៉ៃឃើលឆាល អធិការរង និងជាហិរញឹកនៃសាលាបច្ចេកទេស ដុនបូស្កូ ភ្នំពេញ បងប្រុស   លោកនាយក លោកគ្រូអ្នកគ្រូ បុគ្គលិក អ្នកអាសាស្ម័គ្រ ព្រមទាំងសិស្ស-និស្សិត ប្រមាណជិត២០០នាក់ ។

          ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកឪពុកអធិការ សេហ្វីរីណូ ឡេដឹស្មា បានផ្តល់អនុសាសន៍ សម្រាប់បុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ឲ្យចេះចែករំលែកសេចក្តីស្រលាញ់ ត្រូវមានទំនួលខុសត្រូវ ពិសេសប្អូនៗសិស្សនិស្សិតត្រូវចេះស្រលាញ់ខ្លួនឯង ព្យាយាមសិក្សាឲ្យក្លាយជាកូនល្អ ពលរដ្ឋល្អ ក្នុងសង្គមជាតិ។

          ជាមួយគ្នានេះដែរលោកឪពុកអធិការបានជូនការដូរដែលបានមកពីសប្បុរជននានាដល់បុគ្គលិក សិស្សនិស្សិត ដែលក្នុងនោះ រួមមានការដូរពីអតីតសិស្សចាស់ លោក ទុយ សំបូរ ដែលជាម្ចាស់យានដ្ឋាន PPP ដែលបានឧបត្ថម្ភជាដបទឹកដ៏ស្រស់ស្អាតដល់គណៈគ្រប់គ្រង លោកឪពុក បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតទាំងអស់ដែលចូលរួមក្នុងពិធីបុណ្យដ៏អធិអធមនេះ។កម្មវិធីដំណើរការទៅយ៉ាងរលូន ដោយមានទាំងការច្រៀង រាំ និងសម្តែងពីសិស្សនិស្សិតតាមផ្នែកនីមួយៗ ពិសេសសិស្សនិស្សិត នៃមណ្ឌលយុវជន ORATORY ភ្នំពេញ។កម្មវិធីត្រូវបានបញ្ចប់នៅវេលាម៉ោង៤ និង១៥នាទី ក្រោយការប្រកួតបាល់ទាត់មិត្តភាព រវាងសិស្សនិស្សិតដុនបូស្កូភ្នំពេញ និងប្អូនសិស្សានុសិស្សនៃវិទ្យាល័យដុនបូស្កូទឹកថ្លា ។

Birth of Jesus 2023

On Thursday, March 22, 2022, Don Bosco Technical School, Phnom Penh, held a cremation ceremony and a celebration of the birth of Jesus Christ under the presidency of Father Cepherino Ledemas, Inspector General of the school. Don Bosco Technical Phnom Penh Father Arun Michael Charles, Deputy Inspector and Donor of Don Bosco Technical School Phnom Penh, brother, principal, teachers, staff, volunteers and nearly 200 students.
On this special occasion, Father Inspector Séférino Lédesma recommended for staff, teachers, students to share love, to be responsible, especially students must know how to love themselves, try to study to be good children, good citizens In the national society.
At the same time, Father Athikar presented the donations from various benefactors to the staff and students, including the exchange from former student Mr. Tuy Sambo, the owner of PPP garage, who donated a beautiful water bottle to the committee. Manage all fathers, staff, teachers and students who participate in this solemn ceremony.
The program went smoothly, with singing, dancing and performances by students in each section, especially students of the ORATORY Youth Center in Phnom Penh.
The program ended at 4:15 pm after a friendly football match between Don Bosco students in Phnom Penh and students of Don Bosco Teuk Thla High School.

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

Merry Christmas 2023