ពិធីបុណ្យកតញ្ញូ និងសង្រ្កាន្តឆ្នាំថ្មី

 

កាលពីថ្ងៃ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងទី១១ ខែមេសា ឆ្នាំ២០២៣ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តចារ្យ លោកគ្រូ អ្នកគ្រូ ព្រមមទាំងសិស្ស-និស្សិតនៃសាលាបច្ចេកទេសដុនបូស្កូ ភ្នំពេញ បានរៀបចំប្រារព្ធពិធីបុណ្យកត្តញ្ញូ និងសង្រ្កាន្តឆ្នាំថ្មី ក្រោមវត្តមានលោកឪពុក ចន សេហ្វីរីណូ ឡេដឹស្មា អធិការនៃសាលាបច្ចេកទេស ដុនបូស្កូ ភ្នំពេញ លោកឪពុកហិរញ្ញឹក លោកឪពុកអភិបាលយុវន លោកនាយក នាយករង ប្រធានផ្នែកគ្រប់ផ្នែក ប្រធានសមាគមសិស្សចាស់ដុនបូស្កូកម្ពុជា និងក្រុមហ៊ុនជាដៃគូរ ប្រកបដោយភាពអំណរសប្បាយ និងរំភើបក្រៃលែង។

          ក្នុងពិធីនោះ មានការស្រង់រូបសំណាកលោកឪពុកបូស្កូ ប្រសិទ្ធពរលើបុគ្គលិក សាស្រ្តាចារ្យ សិស្-សនិស្សិត ព្រមទាំងមានពិធីប្រគល់ភក្តីភាពដល់បុគ្គលិកធ្វើការយូរឆ្នាំ និងមានប្រគល់ប័ណ្ណសរសើរដល់ក្រុមហ៊ុន ជាដៃគូរនាឱកាសនោះផងដែរ។ ទន្ទឹមនឹងនេះ មានការចូលរួមសម្តែងចម្រៀងប្រពៃណីជាតិរបស់សិស្-សនិស្សិតយើង និងការលេងល្បែងប្រជាប្រិយ៍ លាក់កន្សែង បោះអង្គុញ ទាញព្រ័ត្រ វាយក្អម ឡើងសរសរខ្លាញ់ និងរាំកម្សាន្តប្រកបដោយក្តីសោមន្សរីករាយក្រៃលែង។

Phnom Penh: gratitude day and Khmer New Year celebration are among the most important event of Don Bosco Technical School Phnom Penh, lead by Fr.Cef, rector of the school on April 11, 2023 has invited all stakeholders like Salesian members, teachers, students, past pupils including company partners to come together and share the moment and recognize the value which we support each other in the past years.

The event aimed to appreciate one another through dance, sharing gift and play some of Khmer traditional game such as Hide the towel, throw Angkanh, pull the rope, hit the pot, etc. These activities help our community to improve its teamwork, collaboration and also as a way of teaching young people to be proud of their own culture or tradition and to protect them.

One of the main features of programs is water blessing of the Don Bosco status which is a symbol of love for the children and youth in Cambodia. This reminded us to work together for the common good in the society by start with our own family. 

Leave a Comment